Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាលដោយការដឹកដៃអនុវត្តន៍ផ្ទាល់ (monitoring and coaching) ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង។»

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃវេទិកា លើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅវិមានរដ្ឋសភា ប្រកបដោយជោគជ័យ និងមានការកោតសរសើរនូវវឌ្ឍនភាពវិស័យសុខាភិបាល និងបានអនុម័តការពិភាក្សាទៅជាសកម្មភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «យើងត្រូវពង្រឹងកម្លាំងសុខាភិបាលឱ្យមានប្រសិទ្ធភាព ដោយសុខភាពមានលក្ខណច្រើន ដែលជា ecosystem ដ៏ស្មុគស្មាញមួយ (complex) ជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សម្រាប់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ»។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចបន្ថែមថា សុខភាពបឋម ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បង ដែលជាការវិយោគសុខភាពដ៏មានតម្លៃ ចំណោយតិច នឹងទទួលបានផលចំណេញនាពេលអនាគត។ សុខភាពបឋម ជាបញ្ហាសុខភាពសាធារណៈ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ សារគន្លឹះរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ «ការអប់រំសុខភាព គឺជាសសរគ្រឹះនៃយុទ្ធសាស្រ្ត ដែលជាការវិនិយោគសុខភាពរយៈពេលវែង។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញអង្គភាពសុខាភិបាល ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍជួយគាំទ្រដល់វិស័យសុខាភិបាល ឱ្យកាន់តែស្អិតរមួល ដោយបង្កើតឱ្យមានសមិទ្ធផល វឌ្ឍនភាពជាមួយអ្នកជំនាញ និងជំរុញការងារសុខាភិបាលឌីជីថល ប្រព័ន្ធកត់ត្រាព័ត៌មានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹក ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35

រូបភាព Gallery
1 / 1
Gallery image