Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ​ និងលេីកទឹកចិត្តដល់មន្ត្រី​សុខាភិបាល​ ក្នុងការផ្តល់សេវាសាធារណៈ​វិស័សុខាភិបាល។

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦

ខេត្ត​រតនគិរី​៖ ថ្ងៃ​អាទិត្យ​ ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​វេជ្ជ​បណ្ឌិត​ ពាស់​ មូស្លីម​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ព្រមទាំង​ លោក​ យ៉ា​ សុធា​ អគ្គលេខាធិការរង និង​ជា​សមាជិកក្រុម​ការងារ​រាជរដ្ឋាភិបាល​ ចុះជួយ​ខេត្ត​រតនគីរី​ បាន​ចុះសួរ​សុខទុក្ខ​ ដល់មន្រ្ដី​សុខាភិបាល​ ដែលកំពុង​របម្រេីការ​ងារ នៅមណ្ឌលសុខភាព​ កិះចុង​ និង​មន្ទីរ​ពេទ្យ​បង្អែក​បរកែវ​ នៃការិយាល័យ​ស្រុក​ប្រតិបត្តិ​បរកែវ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​  ឯកឧត្ដម​ ក៏​បាន​ សំណេះសំណាល​ជាមួយ​ អ្នកជំងឺ​ និង​ គ្រួសារ​អ្នកជំងឺ​ ដែល​មកទទួលសេវា​ និង​ កំពុងសម្រាកព្យាបាល​  នៅក្នុង​មណ្ឌលសុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​ ព្រមទាំង​បាននាំ​ ការផ្តាំផ្ញើរ សួរ​សុខទុក្ខ​ ពីឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋ​មន្រ្ដី​ ក្រសួង​សុខាភិបាល​ ជូន​ដល់មន្ត្រី​ដែលកំពុងខិតខំបំពេញភារកិច្ច​ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ និង​ គោរព​តាមនិយាម​ ក្រមសីលធម៌​វិជ្ជា​ជីវៈ​សុខាភិបាល​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image