Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកផែនការយុទ្ធសាស្រ្តសុខាភិបាល។

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកផែនការយុទ្ធសាស្រ្តសុខាភិបាល។

កិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញពិនិត្យ និងតាមដានវឌ្ឍនភាពនៃសូចនាករសុខាភិបាលសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល តាមសូចនាករកំណត់ ដេីម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥។ បន្ថែមពីនេះ បានពិនិត្យវឌ្ឍនភាពការអនុវត្តវិធានការអាទិភាពវិស័យសុខាភិបាល៖ ១) ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ៣) ការកសាងសមត្ថភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសុខាភិបាល និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងគោលដៅរួមគ្នា ដើម្បីពង្រឹងគុណភាពការបម្រើសេវាសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ នៅកម្រិតមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

នៅទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image