Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ»

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៨០៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផល នៃការចូលរួមរបស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៩ និងថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាពង្រឹងវិស័យសុខាភិបាលនាពេលកន្លងមក រហូតទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោកថ្នាក់តំបន់។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពន្យល់បន្ថែមពីការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជា ទាំងក្នុងការងារថែទាំព្យាបាល ការងារសុខភាពសាធារណៈ និងការងារដឹកនាំនៅក្នុងវិស័យសុខាភិបាល និងបានជំរុញឱ្យអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាលបង្កើននូវភាពប្រាកដប្រជានៅក្នុងខ្លួន តាមរយៈការសិក្សាស្វែងយល់ពីបញ្ហាដែលអាចនឹងកើតមាន ដើម្បីកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីភាពមិនប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពអង្គភ្នំតូច ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិអង្គរជ័យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ក៏បានចែករំលែកនូវវឌ្ឍនភាពរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូនៅឆ្នាំ២០២៥ និងបានរំលេចនូវការតាំងចិត្តរបស់ខ្លួនក្នុងការផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងការរក្សាសាមគ្គីភាពផ្ទែក្នុង និងកិច្ចសហការចូលរួមរបស់សហគមន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35

រូបភាព Gallery
1 / 1
Gallery image