Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង ព្យាបាល និងការថែទាំជំងឺគ្រុនឈាម ជូនដល់មន្ត្រីសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យ។

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង ព្យាបាល និងការថែទាំជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលក្នុងខេត្តបន្ទាយមានជ័យ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេសគ្លីនិក ក្នុងការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសលើករណីប្រឈមធ្ងន់ធ្ងរចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ។

ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ដល់សិក្ខាកាម ឱ្យយកចិត្តទុកដាក់សិក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូបង្គោល និងវាគ្មិនជំនាញ ដើម្បីពង្រឹងសមត្ថភាព និងយកចំណេះដឹងទាំងនេះទៅបន្តចែករំលែកដល់សហការីនៅតាមអង្គភាពរៀងៗខ្លួន។

បន្ទាប់ពីពិធីបើកវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំបានអញ្ជើញចុះអភិបាល និងពិនិត្យការថែទាំ ព្យាបាលអ្នកជំងឺគ្រុនឈាមដោយផ្ទាល់ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងផ្តោតសំខាន់លើការគ្រប់គ្រង និងបែងចែកអ្នកជំងឺ ដោយមានការតាមដាន ការប្រើប្រាស់សេរ៉ូម និងការថែទាំតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពខ្ពស់។
ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរ ទៅមន្ទីរពេទ្យកម្រិតខ្ពស់ជាងឱ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ ជំរុញការផ្សព្វផ្សាយអប់រំសុខភាព និងការចូលរួមជាមួយអាជ្ញាធរដែនដីក្នុងការលុបបំបាត់ជម្រកមូសខ្លា។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦២ នាក់ (មកពីមន្ទីរពេទ្យបង្អែកទាំង ៩ សេវាឯកជន) និងសិក្ខាកាមចូលរួមតាមប្រព័ន្ធនិម្មិត (Online Zoom) ចំនួន ៨៨ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12

រូបភាព Gallery
1 / 1
Gallery image