ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦
រដ្ឋមន្រ្តីសុខាភិបាល បានអញ្ជើញសួរសុខទុក្ខ ពិនិត្យការថែទាំព្យាបាលវីរកងទ័ពរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញពហុឯកទេស និងសូមជូនពរចំពោះបងប្អូនកងទ័ពបានឆាប់ជាសះស្បើយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការខិតខំបម្រើសេវាសុខភាពដោយការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺគ្រប់រូប។
រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦