Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដើម្បីបន្តតាមដាន និងពង្រឹងការអនុវត្តគោលនយោបាយនេះ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១.វាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត "ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល" ដោយធានាបាននូវការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
២.ពិនិត្យ និងឯកភាពលើសេចក្តីព្រាងសូចនាករសម្រាប់តាមដានភាពជោគជ័យនៃគោលនយោបាយនេះ ដោយប្រើប្រាស់ថ្នាលឌីជីថលទំនើប។
៣.ជំរុញយន្តការបញ្ជ្រាបចំណេះដឹង និងការពង្រីកការចូលរួមពីថ្នាក់ក្រោមជាតិ ដើម្បីធានាថាសេវាគាំពារសុខភាពអាចគ្របដណ្តប់ទៅដល់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងសុខាភិបាល បន្តជំរុញនូវការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា
ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែចាត់ទុក «សុខភាពរបស់ប្រជាជន គឺជាមូលធនដ៏សំខាន់បំផុត»។ គោលដៅជាយុទ្ធសាស្ត្ររបស់យើង គឺធានាឱ្យបានថា "ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដោយមិនមានបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរឡើយ"។

បន្ថែមពីនេះ ក្រសួងសុខាភិបាល ប្តេជ្ញាចិត្តបន្តសហការយ៉ាងស្អិតរមួតជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយគោលនយោបាយសុខាភិបាលនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image