ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១២ អាណត្តិទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងអ្នកជំនួយការអង្គប្រជុំ។
គោលបំណងនៃកិច្ចប្រជុំមាន៖
-ស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារនៅក្នុងមជ្ឍមណ្ឌលជាតិ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦
-ស្តាប់របាយការណ៍ចំណូលចំណាយក្នុងត្រីមាសទី២ ឆ្នាំ២០២៦ របស់មជ្ឍមណ្ឌល
-ពិនិត្យលើផែនការសកម្មភាពសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ និងមូនិធិសកល (GF), WHO-PQ និង ISO 17025
- ផ្សេងៗ។
ឯកឧត្ដមប្រធានអង្គប្រជុំ ក៏បានអបអរសាទរចំពោះលទ្ធផលល្អ នៃអង្គប្រជុំក្នុងការការពារថវិកាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៧។ ឯកឧត្ដមក៏បានមានប្រសាសន៍ណែនាំឱ្យខិតខំរិះរកវិធីសាស្ត្របន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈម និងឱ្យខិតខំជាមុនដោយពង្រីកវិសាលភាព និងពង្រឹងអង្គភាពដោយរក្សាឱ្យបាននូវ Accreditation ISO /IEC 17025 និង WHO-PQ ដែលទទួលបានកន្លងមក ក៏ដូចជាផែនការអភិវឌ្ឍអង្គភាព នៅថ្ងៃខាងមុខបន្ថែមទៀត ។