ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦
នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលអនុវត្តគម្រោងអភវិឌ្ឍវិស័យសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានតាមលទ្ធផលរំពឹងទុក។
បន្ទាប់ពីបានស្តាប់វឌ្ឍនភាពការអនុវត្តគម្រោង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដោយលើកយកវិធីសាស្រ្តគន្លឹះ ដោយការសំណួរនូវចំណុចយកវិធីសាស្រ្ត៖ តើធ្វើយ៉ាងដូចម្តេច ដើម្បីជំរុញការអនុវត្តគម្រោងសម្រេចបានសូចនាករបានលឿន, កំណត់និងស្វែងយល់ពីអ្វីដែលសម្រេចបាន, តើអ្វីដែលជាការរាំងស្ទះ, តើសកម្មភាពត្រូវបញ្ចប់នៅពេលណាទាន់ពេលវេលាឬទេ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំត្រូវរៀបចំទំរង់របាយការណ៍វឌ្ឍនភាពជាប្រចាំ និងរៀបចំជាផ្ទាំងបង្ហាញរួម (Dashboard) ដែលមានរួមបញ្ចូល៖ ចំណាយ វឌ្ឍនភាព គន្លឹះសម្រាប់ដំណើរការ លទ្ធកម្ម កន្លែងដែលមានការរាំងស្ទះ,ពិនិត្យមើលលើពេលកំណត់ (deadline) ហានិភ័យដែលអាចកើតមាន, បញ្ហាដែលត្រូវមានអន្តរាគមន៍ ត្រូវមានការប្រមើលមើល (projection), ត្រូវស្គាល់ពីផែនការ ការវាយតម្លៃ និងត្រូវមានការបណ្តុះបណ្តាល ឱ្យមាននិរន្តរភាព។