Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥។

ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ÷ ចាប់ពីថ្ងៃចន្ទ ទី២៤ ដល់ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្នុងគោលបំណងផ្តល់ជូនជាការតម្រង់ទិស ណែនាំ និងពន្យល់ជូនអំពីទិដ្ឋភាពនៃកផែនការផលិតរបាយការណ៍ការប៉ាន់ស្មានចំណាយ ការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ គំរូទិន្នន័យដែលមានតម្រូវការក្នុងការប្រមូល និងការណែនាំទៅលើឧបករណ៍បញ្ចូលទិន្នន័យ ក្នុងការធានាឱ្យបាននូវទិន្នន័យដែលមានគុណភាព និងសង្គតិភាពក្នុងការតាមដាន និងវិភាគនិន្នាការហិរញ្ញប្បទានសុខាភិបាល ក្នុងកម្រិតកាន់តែស៊ីជម្រៅ និងពេញលេញ។

គួរបញ្ជាក់ផងដែរថារបាយការណ៍ប៉ាន់ស្មានចំណាយការថែទាំសុខភាព (National Health Account) ជាឯកសារគន្លឹះក្នុងការផ្តល់ជូនជាភស្តុតាងប្រកបដោយតម្លាភាព គណនេយ្យភាព នៃទិដ្ឋភាពស៊ីជម្រៅ និងនិន្នាការនៃការវិនិយោគ ក៏ដូចជាការចំណាយលើវិស័យសុខាភិបាលទាំងមូល និងជួយគាំទ្រក្នុងការតាមដានសូចនាករគន្លឺះនៃការការពារផ្នែកហិរញ្ញវត្តុ ជាពិសេសការចំណាយប្រាក់ហោប៉ៅ ក្នុងការសម្រេចបានវឌ្ឍនភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។

សិក្ខាសាលានេះមានការបែងចែកជាពីរថ្ងៃ ដែលថ្ងៃទី២៤ មានការចូលរួមពី តំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល និងថ្ងៃទី២៥ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងនៃ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលភូមិភាគ មន្ទីរសុខាភិបាលរាជធានី ខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27

រូបភាព Gallery
1 / 1
Gallery image