Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ក្រុមការងារ "ជ"។

ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារ "ជ" អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈក្រុមការងារ "ជ" នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ"។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ នៅពេលខាងមុខ ព្រមទាំងពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ក៏ដូចជាសំណូមពររបស់វិស័យឯកជនតាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ តំណាងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ដែលជាសមាជិក សមាជិកានៃក្រុមការងារ "ជ" ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image