Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការគាំទ្រចិត្តសង្គម ដល់មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយមានមន្ត្រីសុខាភិបាល ចូលរួមសរុប ៦៥រូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការផ្តល់ការគាំទ្រផ្លូវចិត្ត និងសង្គមប្រកបដោយគុណភាព។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានគាំទ្រការរៀបចំវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្នុងការពង្រីកការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រកបដោយសមធម៌។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12

រូបភាព Gallery
1 / 1
Gallery image