Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យកែសម្រួលបញ្ចប់យុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០

ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យកែសម្រួលបញ្ចប់យុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០ ដែលរៀបចំឡើងមានរយៈពេលចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

គោលបំណង នៃអង្គសិក្ខាសាលានេះ ដើម្បីពិនិត្យកែសម្រួលបញ្ចប់ យន្តការអភិបាលកិច្ច កំណត់សកម្មភាពអាទិភាពនៃការអនុវត្តដោយរួមបញ្ចូលទាំងការសម្របសម្រួល ផែនការ ហិញ្ញវត្ថុ ការតាមដាននៃយុទ្ធសាស្ត្រជាតិសុខភាពតែមួយ ឆ្នាំ២០២៦-២០៣០។ ក្នុងនេះដែរ សុខភាពតែមួយ គឺជាការរួមបញ្ចូលសុខភាពមនុស្ស សុខភាពសត្វ និងបរិស្ថាន។ បើមានផលប៉ះពាល់ទៅលើផ្នែកណាមួយ នឹងមានផលប៉ះពាល់ទៅលើសុខភាពទាំងបី។

បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ដោយសូមពិនិត្យ និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដោយទាញយកទាំងចំណេះដឹង និងបទពិសោធន៍ដែលមាន ដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តជាតិសុខភាពតែមួយនេះ ដោយត្រូវកំណត់អាទិភាពលើការស្រាវជ្រាវសំខាន់ៗ ដើម្បីអភិវឌ្ឍអភិក្រមសុខភាពតែមួយនាពេលអនាគត។ យុទ្ធសាស្រ្តជាតិសុខភាពតែមួយនេះ នឹងគ្រោងស្នើសុំអនុម័តពីថ្នាក់ដឹកនាំកំពូល នៅចុងឆ្នាំ២០២៦ ដើម្បីឱ្យទាន់ពេលវេលាស្របជាមួយសន្និសិទកំពូល នៃប្រទេសនិយាយភាសាបារាំង នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក WEIGELMEIER Christof, Deputy Head of Mission and Head of Development Cooperation នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Amy Cawthorne តំណាងអង្គការសុខភាពពិភពលោក លោក Daniel PLANKERMANN, Director of KfW Office Vietnam, Lao and Cambodia និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន មន្ទីរសុខាភិបាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន នៃរដ្ឋបាលខេត្តបាត់បង កំពង់ចាម កំពត តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតបារាំង និងអង្គការ ដៃគូអភិវឌ្ឍន៍រួមមាន៖ WHO, FAO, USCDC, KfW, UNICEF, DFAT, PATH, IRD, IPC, FHI 360, HPA, AFD ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25

រូបភាព Gallery
1 / 1
Gallery image