Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវា នៅមណ្ឌលសុខភាពណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍  ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត  ឃាង សុឃឿន ទីប្រឹក្សាក្រសួងសុខាភិបាល រួមជាមួយ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពណាំតៅ។

ការចុះពិនិត្យវឌ្ឍនភាពនេះ ក្នុងគោលបំណងជួយពិនិត្យគាំទ្រក្នុងការអនុវត្តការងារ និងការលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា។

ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១.ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២.ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៣.ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៤.ការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈ និងបរិក្ខារពេទ្យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។ ក្នុងនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតបាននាំយកថ្នាំ ៣មុខ មានថ្នាំរាគ ផ្ដាសាយ ថ្នាំត្រជាក់ ជូនដល់មណ្ឌលសុខភាពណាតៅ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image