Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យខេត្តបាត់ដំបង សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របសម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ"។

ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។

ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងពិភាក្សាលើវឌ្ឍនភាពការងាររួមគ្នាយ៉ាងលម្អិតលើការងារមួយចំនួនដែលជាភាពចាំបាច់ និងជាតម្រូវការរបស់ក្រុមការងារដែលត្រូវយកមកអនុវត្តក្នុងកិច្ចការនេះ រួមទាំងការចុះទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ដែលបានចូលរួមការងារនេះ និងខិតខំរួមគ្នា សម្រាប់ការងារដែលសម្រេចបាន និងលើទឹកចិត្តឱ្យប្រឹងប្រែងបន្តទៅមុខទៀត។

ក្នុងដំណើរទស្សនកិច្ចនេះក្រុមការងារបច្ចេកទេសដែលមកពីមន្ទីពេទ្យកាល់ម៉ែត បានចុះអនុវត្តផ្ទាល់ដោយចែករំលែកអំពីបទពិសោធក្នុងការធ្វើរោគវិនិច្ឆយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របទៅលើអ្នកជំងឺរលាកសួតដែលឆ្លងពីសហគមន៍ផងដែរ ចំណែកវិទ្យាស្ថានជាតិសុខភាពសាធារណៈនឹងបន្តរៀបចំការបណ្តុះបណ្ដាលបន្ថែមលើការងារមួយចំនួនទៀតដោយផ្អែកលើតម្រូវការរបស់ក្រុមការងារនៅក្នុងមន្ទីរពេទ្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image