Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែសីហា ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។

ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្តរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖
១.ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ
២.បញ្ហាប្រឈម និងសំណូមពរនានា។

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖
១.បន្តអភិវឌ្ឍសួនរុក្ខជាតិឱសថទាំងនៅមជ្ឈមណ្ឌលផ្ទាល់ និងនៅគិរីរម្យ
២.បន្តរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដើម្បីអភិវឌ្ឍន៍អង្គភាពដោយផ្អែកលើផែនការគោល
៣.បន្តស្វែងរក ដៃគូរអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេសដើម្បីឲ្យអង្គភាពកាន់តែរីកចម្រើន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image