ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២ អាណត្តិទី២។
កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖
១-ពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា
២-ពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ
៣-ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៦
៤-លើកទិសដៅការងារបន្ត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យបន្តខិតខំដឹកនាំ និងគ្រប់គ្រងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងផ្ដល់សេវាដោយស្នាមញញឹម រួសរាយរាក់ទាក់ជានិច្ច។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យថវិកាប្រចាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ។