Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សេវាសុខាភិបាលសាធារណៈ កាន់តែមានភាពទាក់ទាញប្រជាពលរដ្ឋ ដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម»

ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹក​នាំ​វគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣០ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ​ក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៦០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផលជាវិជ្ជមាននៃការបង្ហាញរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាលជូនដល់ប្រមុខរាជរដ្ឋាភិបាល និងជូនលទ្ធផលជាវិជ្ជមាននេះ​ដល់មន្រ្តីសុខាភិបាល ដែលបានខិតខំរួមគ្នាពង្រឹងវិស័យតាមរយៈការបង្កើនសមត្ថភាពសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានរំលឹកដល់អង្គភាពសុខាភិបាល​​ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ ទាក់ទាញការពេញចិត្តមកលើសេវាពីប្រជាពលរដ្ឋ​ និងរៀបចំយន្ត​ការគ្រប់គ្រងឱសថឱ្យកាន់តែមាន​សក្តិសិទ្ធិភាព។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនបទបឋកថាស្តីពី ការទទួលយកភាពមិនប្រប្រាកដប្រជាហើយប្រែក្លាយភាពមិនប្រាកដប្រជា​ឲ្យទៅជាកំលាំងចលករមួយ សម្រាប់បង្កើតឱ្យការរួបរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវរួមក្នុងការជំនះរាល់ការលំបាក។

ក្នុងវគ្គនេះ ក៏មានបទបង្ហាញចំនួន២ ផងដែរ។ មណ្ឌលសុខភាពស្វាយជ្រុំ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីការងារបង្កើនអត្រាការផ្តល់ថ្នាំបង្ការកញ្ជ្រិល ស្អូច (MR2) រីឯមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់បានបង្ហាញពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលរបស់ខ្លួនរហូតទទួលបានការទទួលស្គាល់ជាមន្ទីរពេទ្យគំរូកំរិត CPA3។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23

រូបភាព Gallery
1 / 1
Gallery image