Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ អញ្ជើញចុះពិនិត្យមណ្ឌលសុខភាព តក្តវិទ ខេត្តព្រះសីហនុ
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១

ខេត្តព្រះសីហនុ៖ នាយប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព តក្តវិទ នៃខេត្តព្រះសីហនុ។ 

ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះមន្រ្តីសុខាភិបាល ក្នុងការបម្រើសេវាសាធារណៈនៅមណ្ឌលសុខភាព តក្តវិទ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងដោយក្តីស្រលាញ់។ 

ក្នុងពេលនៃការចុះពិនិត្យនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថាទោះបីជាយប់ក៏ដោយ ក៏នៅតែឃើញមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវា (ដូចជាមកសម្រាលកូន) ផងដែរ ដែលនេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង របស់មន្រ្តីមណ្ឌលតក្តវិទ ក្នុងការបំពេញ និងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

មណ្ឌលសុខភាព តក្តវិទ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7