Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព»។

ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៦

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ការស្រាវជ្រាវ និងការវិភាគទិន្នន័យ គឺជាគន្លឹះជួយឱ្យមន្ទីរពេទ្យកាន់តែរីកចម្រើន និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព»

ដោយមិនជូនដំណឹងជាមុន ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កេតមើលដោយផ្ទាល់ពីដំណើរការប្រចាំថ្ងៃ គុណភាពនៃការផ្តល់សេវា ការថែទាំអ្នកជំងឺ និងបានស្តាប់ពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកសុខាភិបាល និងអ្នកជំងឺ។

ឯកឧត្តមសាស្ត្រាចារ្យក៏បានចូលរួមយោបល់ក្នុងវគ្គបណ្តុះបណ្តាល និងគូសបញ្ជាក់ពីសារៈសំខាន់នៃការសិក្សាអំពីវិធីសាស្ត្រស្រាវជ្រាវ និងការវិភាគទិន្នន័យ ដែលនឹងជួយឱ្យមន្ទីរពេទ្យស្វែងរកចំណុចខ្វះខាត កែលម្អគុណភាពព្យាបាល ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង និងកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យកាន់តែច្បាស់លាស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលទោះបីមានអ្នកជំងឺមកទទួលសេវាច្រើន ក៏នៅតែខិតខំរៀបចំការផ្តល់សេវាប្រកបដោយភាពសមរម្យ កាត់បន្ថយពេលវេលារង់ចាំ និងបង្ហាញពីស្មារតីទទួលខុសត្រូវ និងឆន្ទៈក្នុងការបន្តអភិវឌ្ឍ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18

រូបភាព Gallery
1 / 1
Gallery image