Cambodia
ព័ត៌មានលំអិត

Image
ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។

ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ  «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។

មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រីនេះឡើងក្នុងគោលបំណង៖ ១)ចែករំលែកនូវបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារកដើម្បីកាត់បន្ថយនូវហានិភ័យនានា និងអត្រាមរណភាពដែលអាចបង្ការបាន។ ២)បង្ហាញពីរបកគំហើញថ្មីៗ នៃការព្យាបាលដើម្បីបង្កើនគុណភាពសេវា។ ៣)លើកកម្ពស់ការអនុវត្តថែទាំ ព្យាបាល និងគាំពារសុខភាពមាតា និងទារកប្រកប ដោយសុវត្ថិភាព។

លោកជំទាវបានផ្តល់អនុសាន៍ “រួមគ្នា” គឺជាគន្លឹះសំខាន់។ ការកែលម្អសុខភាពមាតា និងទារក មិនអាចសម្រេចបានដោយវិជ្ជាជីវៈ ឬស្ថាប័នណាមួយតែម្នាក់ឯងឡើយ វាតម្រូវឱ្យមានកិច្ចសហការរវាងវេជ្ជបណ្ឌិតសម្ភព​-រោគស្ត្រី ឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិតជំនាញទារក កុមារ វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់-សណ្តំ និងអ្នកជំនាញពាក់ព័ន្ធដ៏ទៃទៀត។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្ត Evidence-Based Practice, Quality Improvement និង Patient Safety ដើម្បីធានាថាស្ត្រីគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព ទាន់ពេលវេលា និងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។

លោកជំទាវសាស្ត្រាចារ្យបានបន្តទៀតថាដើម្បីឱ្យការថែទាំប្រកបដោយគុណភាព សុវត្ថិភាពយើងត្រូវ៖ ១)​ពង្រឹងសមត្ថភាពមន្ត្រីសុខាផិបាល ២)ពង្រឹងសុវត្ថិភាពមាតា និង ទារក ៣)ការលើកកម្ពស់ការអនុវត្តតាមភស្តុតាងវិទ្យាសាស្ត្រ ៤)​ការពង្រឹងការងារជាក្រុមនិង ប្រព័ន្ធបញ្ជូនអ្នកជំងឺ និង ៥)លើកកម្ពស់ការស្រាវជ្រាវ និង​នវានុវត្តន៍។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវសាស្ត្រាចារ្យ គូសបញ្ជាក់អំពីលទ្ធផលនៃការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ឃើញថាមរណភាពមាតាមានការថយចុះ និងមរណភាពទារក ក៏បានរាយការណ៍ច្រើនជាងមុន បញ្ជាក់ថាយើងទាំងអស់គ្នាបានយល់ច្បាស់ និងអនុវត្ត នូវការកែលម្អ ព្រមទាំងចូលរួមរាយការណ៍។ តាមរយៈរបាយការណ៍MPDSR ក៏បានបង្ហាញឱ្យឃើញកត្តាកង្វះខាតមួយចំនួនដែលត្រូវកែលម្អ។ លោកជំទាវសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់ផងដែរអំពីអត្ថប្រយោជន៌ក្នុងការប្រើប្រាស់កូដពណ៌នៃកម្រិតហានិភ័យស្ត្រីមានផ្ទៃពោះក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

សូមបញ្ជាក់ថា ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ៖ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក» មានការអញ្ជើញចូលរួមពី មន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងស្រុក និងសេវាឯកជន ដោយផ្ទាល់​ចំនួន ២៧០រូប និង​តាមប្រព័ន្ធនិមិត្តចំនួន ៥០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30

រូបភាព Gallery
1 / 1
Gallery image