Cambodia
ព័ត៌មានលំអិត

Image
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន (The 2nd Cambodia-China Public-Private Sector Dialogue)

ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

គោលបំណង នៃកិច្ចសន្ទនានេះ ដើម្បីពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិនសំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែមទៀតមកកម្ពុជា។

កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា និងតំណាងក្រុមហ៊ុនសហគ្រាសចិនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាប្រមាណជាង ៧០ស្ថាប័ន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12

រូបភាព Gallery
1 / 1
Gallery image