Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប សម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ"។

ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយ ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។

ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ ដោយនៅក្នុងកិច្ចប្រជុំនេះ មន្រ្តីបង្គោលបានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងាររយៈពេលកន្លងមក រួមទាំងមានការពិភាក្សាលើការងារបច្ចេកទេសមួយចំនួនដើម្បីបន្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ដែលបានអនុវត្តការងារនេះ និងកោតសរសើរដល់ក្រុមការងារដែលបានបន្តអនុវត្តការងារនេះបានយ៉ាងរលូន និងមានការប្រសើរឡើងជាបន្តបន្ទាប់ ហើយសូមឱ្យការងារ AMS-HICAP នេះសម្រេចបានជោគជ័យ និងសូមប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីនិរន្តរភាពនៃការប្រើប្រាស់ឱសថប្រឆាំងមេរោគបានសមស្រប។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបច្ចេកទេសដែលមកពីមន្ទីពេទ្យកាល់ម៉ែត បានចុះអនុវត្តផ្ទាល់ដោយចែករំលែកអំពីបទពិសោធក្នុងការធ្វើរោគវិនិច្ឆយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របទៅលើអ្នកជំងឺរលាកសួតដែលឆ្លងពីសហគមន៍ផងដែរ ចំណែកវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅតែបន្តរួមចំណែកក្នុងការបណ្តុះបណ្ដាល តាមតម្រូវការចាំបាច់របស់ក្រុមការងារក្នុងការអនុវត្ត AMS-HICAP។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image