ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី០២ កញ្ញា ដល់ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តសៀមរាប។
ការចុះពិនិត្យនេះក្នុងគោលបំណងជួយគាំទ្រ ការអនុវត្តការងារ និងការលើកទឹកចិត្តដើម្បីជំរុញបង្កើនសមត្ថភាពការងារបម្រើសេវាសុខាភិបាល កាន់តែល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ដោយផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២)ការគ្រប់គ្រង ថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ
៣)ការធ្វើបដិសណ្ឋារកិច្ច ការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៤)ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
៥)លើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ
៦)ការស្កេនអំពីការពេញចិត្តពីអតិថិជន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល
៧)ជំរុញមណ្ឌលសុខភាពឱ្យមានការអភិវឌ្ឍពីល្អមធ្យមទៅល្អបង្គួរ និងឈានទៅល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាល មន្ត្រីការិយាល័យស្រុកប្រតិបត្តិ នៃរដ្ឋបាលខេត្តសៀមរាប។