ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការ ក្រសួង សុខា ភិបាល បានអញ្ជេីញ ចូលរួម កិច្ច ប្រជុំអន្តរក្រសួងស្ដីពី "ប្រព័ន្ធរាយការណ៍ដើម្បីត្រួតពិនិត្យ និងដកហូតមាតិកាខុសច្បាប់និងគ្រោះថ្នាក់ចេញពីប្រព័ន្ធអនឡាញ" ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខា ធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យប្រព័ន្ធរាយការណ៍បង្កេីតថ្មីនេះ អាចដំណើរការឆ្លេីយតបទៅនឹងតម្រូវការនៃការត្រួតពិនិត្យការផ្សាយមាតិកាតាមអនឡាញដែលប៉ះពាល់សុខភាព និងសុវត្ថិភាពប្រជាជន ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឱសថការី លុក សាភី ប្រធាននាយកដ្ឋានឱសថ បរិក្ខាពេទ្យ ចំណីអាហារ និងគ្រឿងសំអាង និងលោកស្រីវេជ្ជបណ្ឌិត រ៉ាយ រ៉ានី ប្រធានការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល ព្រមទាំងមានវត្តមានឯកឧត្តម-លោកជំទាវ លោក-លោកស្រីដែលអញ្ជេីញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៧រូប។