Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការរៀបចំសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វដ្ដជំនួយទី៨ នៃមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្តីពីការរៀបចំសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា (Co-financing Commitment) លើការផ្តល់ថវិកាសម្រាប់វដ្ដជំនួយទី៨ របស់មូលនិធិសកល ដែលមានរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។

គោលបំណងរួម នៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតអំពី ផែនការថវិកាសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់មជ្ឈមណ្ឌលជាតិទាំងបី ដែលទទួលបន្ទុកលើកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពិនិត្យលើសកម្មភាពអាទិភាព និងតម្រូវការថវិកាបដិភាគសំខាន់ៗ ដើម្បីធានាថា ការរៀបចំសហហិរញ្ញប្បទានមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការរបស់កម្មវិធី និងអនុលោមតាមលក្ខខណ្ឌ និងតម្រូវការរបស់មូលនិធិសកល សម្រាប់វដ្ដជំនួយទី៨។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល និងមានការអញ្ជើញចូលរួមពី លោកជំទាវ អុង សុធាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈួន សំរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image