Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១ (11th APT HMM) ដែលត្រូវបានដឹកនាំរួមគ្នា ដោយប្រទេសម៉ាឡេស៊ីប្រធានប្តូរវេនអាស៊ាន (ASEAN Co-Chair) និងសាធារណរដ្ឋប្រជាមានិតចិនប្រធានប្តូរវេនភាគីបូកបី (Plus Three Co-Chair)

ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦

ទីក្រុងគូឡាឡាំពួ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១ (11th APT HMM, ASEAN member states with China, Japan, and South Korea) ដែលអង្គប្រជុំបានឯកភាពលើរបាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-បូកបី (PrepSOM for 11th APT HMM) ព្រមទាំងបានបន្តពិភាក្សាផ្លាស់ប្តូរទស្សនៈ លើប្រធានបទ «Synchronising Health Systems: Scaling Innovation and Longevity across ASEAN Plus Three»។

នាឱកាសនៃកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានផ្តល់បទអន្តរាគមន៍ ដោយផ្តោតលើមុំសំខាន់ៗចំនួន៣ រួមមាន៖ ១) ការធ្វើឱ្យមានការស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមសុខភាពសាធារណៈដែលកើតមានឡើងជាយថាហេតុ ២) ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាផ្នែកសុខភាព និងច្នៃប្រឌិតខ្ពស់ក្នុងការលើកកម្ពស់ការ ច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិម្មិត ដើម្បីសុខភាព បង្កើនសមធម៌នៃការថែទាំសុខភាព ៣) ការត្រៀមលក្ខណៈសម្រាប់មនុស្សវ័យចំណាស់ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាពមនុស្សចាស់ ឱ្យអាយុយឺនយូរប្រកបដោយសុខភាពល្អនៅតំបន់អាស៊ាន បូកបី។ កិច្ចប្រជុំបានអនុម័តដោយជោគជ័យនូវ «សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១» ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងអាស៊ាន និងប្រទេសភាគីបូកបី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image