ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី Dr. MARIANNA TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ គ្រប់ជាន់ថ្នាក់ ប្រមាណ ២០០នាក់។