Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវានៅមណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ។

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងទីតាំងបណ្តោះអាសន្នមណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ។

ការចុះពិនិត្យវឌ្ឍនភាពនេះ ក្នុងគោលបំណងជួយពិនិត្យគាំទ្រក្នុងការអនុវត្តការងារ និងការលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា។

ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១.ធានាការបម្រើសេវានិងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២.ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៣.ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព
៤.ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
៥.ការគ្រប់គ្រង ការថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈ និងបរិក្ខារពេទ្យ
៦.ការរៀបចំលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ
៧.ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ
៨.ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ
៩.ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការចុះពិនិត្យនេះ មានការសម្របសម្រួលពីឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយបានចុះទៅតាមមណ្ឌលសុខភាព និងទីតាំងបណ្តោះអាសន្នមណ្ឌលសុខភាព សរុបចំនួន ១៥ទីតំាង ក្នុងនោះ៖
១-មណ្ឌលសុខភាព ឈូក
២-មណ្ឌលសុខភាព ត្រពាំងម្អមសែនជ័យ
៣-មណ្ឌលសុខភាព វល្លិ៍យាវ
៤-មណ្ឌលសុខភាព អំពិល
៥-មណ្ឌលសុខភាព រំដួលសែនជ័យ
៦-មណ្ឌលសុខភាព ហាលៀមសែនជ័យ
៧-មណ្ឌលសុខភាព ត្រពាំងតាវ
៨-មណ្ឌលសុខភាព គោកសំព័រ
៩-មណ្ឌលសុខភាព គោកភ្លុក
១០-មណ្ឌលសុខភាព ពង្រ
១១-មណ្ឌលសុខភាព ស្រះកែវ
១២-មណ្ឌលសុខភាព ចុងកាល់
១៣-មណ្ឌលសុខភាព តេជោសែនជ័យ
១៤-ទីតាំងបណ្តោះអាសន្នមណ្ឌលសុខភាព តាមាន់សែនជ័យ
១៥-ទីតាំងបណ្តោះអាសន្នមណ្ឌលសុខភាព អំពិលសែនជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image