Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែកក្កដា ឆ្នាំ២០២៦។

ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយក្រុមការងារសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យមើលខ្លឹមសារលំអិតនៃសេចក្តីព្រាង របាយការណ៍សកម្មភាពការងាររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែកក្កដា ឆ្នាំ២០២៦ ដោយផ្តោតលើសកម្មភាពការងារពាក់ពន័្ធនឹងមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំង វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ ជាអទិភាពទាំង៦ និងវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៥ ទៀតផង។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាង នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ និងមន្ត្រី នៃទីស្តីការគណ:រដ្ឋមន្ត្រី។

Image 1
Image 2
Image 3
Image 4
Image 5

រូបភាព Gallery
1 / 1
Gallery image