Cambodia
ព័ត៌មានលំអិត

Image
អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ

ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យ ហ្លួង ម៉ែ មានអាសយដ្ឋានផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបើកការដ្ឋានជួសជុលកែលម្អអគារ និងសាងសង់ រួមជាមួយការបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗចាំបាច់មួយចំនួន ដើម្បីប្រែប្រួលជាមន្ទីរពេទ្យឯកទេសមហារីក ចំណាយថវិកាសរុបចំនួន ១២៤ ០៧៨ ០៧៤ ២០០រៀល។

មន្ទីរពេទ្យមានអគារ ១ខ្នង កម្ពស់ ៥ ជាន់ និងអគារអាហារដ្ឋាន ចំនួន ១ខ្នង ដែលមានទំហំផ្ទៃប្រើប្រាស់សំណង់អគារ ៣១ ៨០០.៤៧ម៉ែត្រការ៉េ លើផ្ទៃដីសរុបចំនួន ២១ ៣៧៩ ម៉ែត្រការ៉េ។ មន្ទីរពេទ្យ ដំណើរការគ្រែសរុប ចំនួន ២០០ គ្រែ។ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបែងចែកជាផ្នែកសំខាន់ៗ ដូចជា៖ ផ្នែកអ៊ុយនីតេសាមុយ ផ្នែកពិគ្រោះជំងឺក្រៅទូទៅ និងឯកទេស (ជំងឺបេះដូង និងសសៃឈាម ជំងឺប្រព័ន្ធផ្លូវដង្ហើម ជំងឺទឹកនោមផ្អែម និងក្រពេញ ជំងឺប្រព័ន្ធរំលាយអាហារ និងរោគស្ត្រី), ផ្នែករូបភាពវេជ្ជសាស្ត្រ និងអន្តរាគមន៍វិទ្យុសាស្ត្រ, ម៉ាស៊ីនថតអេកូសាស្ត្រ ថតសុដន់(Mammography 3D និង 2D) ថតស៊ីធីស្គែន, អ៊ុយនីតេព្យាបាលដោយកាំរស្មី មានដូចជា ម៉ាស៊ីន Linac Accelerator (TrueBeam) ជំនាន់ចុងក្រោយ ដែលមានសមត្ថភាពពេញលេញសម្រាប់បាញ់កាំរស្មីដុំមហារីក ម៉ាស៊ីន Brachy Therapy សម្រាប់ព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី និងម៉ាស៊ីន 128 slides CT-Scan with Simulation សម្រាប់គូរប្លង់បាញ់កាំរស្មីព្យាបាលដុំមហារីក, ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលអាចវិភាគសំណាកស្របតាមនិយាមអន្តរជាតិ ម៉ាស៊ីនសម្រាប់ព្យាបាលក្រួស ក្នុងប្រព័ន្ធតម្រងនោម, ម៉ាស៊ីនឃាត់ឈាម, ផ្នែកប្រពោធនកម្ម និងសណ្តំ, ផ្នែកវះកាត់មហារីក រួមមានកន្លែងពិគ្រោះ និងព្យាបាល ជំងឺឯកទេសដុំមហារីក ជំងឺប្រព័ន្ធរំលាយអាហារ និងដង្ហើម ជំងឺប្រព័ន្ធទឹកមូត្រ និងជំងឺក្រពេញទីរ៉ូអ៊ីត, ផ្នែកអង់ដូស្កុបពី ផ្តល់សេវាឆ្លុះ និងអន្តរាគមន៍ឆ្លុះក្រពះ ពោះវៀន ទងសួត,បន្ទប់សម្រាកព្យាបាល និងបន្ទប់អន្តរាគមន៍ឆ្លុះញ៉ុកសសៃឈាម ដោយម៉ាស៊ីនទំនើប Bi-plan Angiography។

មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។ ការអភិវឌ្ឍនេះស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67

រូបភាព Gallery
1 / 1
Gallery image