Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល។

ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចំពោះកិច្ចអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល (ក្នុងក្របខណ្ឌឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងសេវាសុខាភិបាលឯកជន) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើមី្បពិនិត្យមើលវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្រ្តីច្រកចេញចូលតែមួយ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ដែលជាក្រុមការងារចំពោះកិច្ចអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះផ្តោតទៅលើការតាមដានវឌ្ឍនភាពការងារ និងការរៀបចំផែនការ ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈឌីជីថល ក្រសួងសុខាភិបាល ឱ្យបានរួចរាល់ក្នុងពីរដំណាក់កាល គឺនៅចុងខែកញ្ញា ឆ្នាំ២០២៦ និងនៅចុងខែធ្នូ ឆ្នាំ២០២៦ ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image