ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៦
ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាព សម្រាប់ជំងឺមិនឆ្លង» ជាមួយនឹងពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពពេញមួយជីវិត»។
ដើម្បីចូលរួមអបអរសាទរ ទិវាសុវត្ថិភាពអ្នកជំងឺពិភពលោកឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូច នៃអគារ មន្ទីរពេទ្យនានាទូទាំងប្រទេស។
«ពណ៌ទឹកក្រូច» តំណាងឱ្យតួនាទីសំខាន់នៃសុវត្ថិភាពអ្នកជំងឺ ដែលជាតួនាទីរបស់ប្រទេសជាសមាជិកក្នុងការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសាកល និងតំណាងឱ្យការពិចារណា និងសាមគ្គីភាពក្នុងការលើកកម្ពស់ការយកចិត្តទុកចំពោះសុវត្ថិភាពអ្នកជំងឺ។
កាយវិការនេះជានិមិត្តរូប តំណាងឱ្យការទទួលស្គាល់ជាសាធារណៈដែលអាចមើលឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលកម្ពុជា ក៏ដូចជាបុគ្គលិកសុខាភិបាលទូទាំងពិភពលោក ក្នុងការបម្រេីសេវាថែទាំសុខភាព ប្រកបដោយសុវត្ថិភាពជារៀងរាល់ថ្ងៃ សម្រាប់អ្នកជំងឺគ្រប់រូប។