Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៦

មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត បានរៀបចំពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃ «មិត្តភាពស្នាមញញឹមកម្ពុជា–ចិន» លើកទី៩ ក្រោមកិច្ចសហការរវាងអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា (Operation Smile Cambodia) ដែលជាបេសកកម្មផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់អ្នកជំងឺមាត់ឆែប ក្រអូមឆែប ស្លាកស្នាមក្រោយរលាក ពិការភាពមុខមាត់ផ្សេងៗ ព្រមទាំងផ្តល់សេវាព្យាបាលមាត់ធ្មេញ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ក្នុងនាមក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Future Smile China និងអង្គការស្នាមញញឹមកម្ពុជា ដែលបានរួមចំណែកផ្តល់សេវាសុខាភិបាលមនុស្សធម៌ជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យសុខាភិបាល ដោយមានប្រសាសន៍ថា៖ «ស្នាមញញឹម គឺជាអត្តសញ្ញាណសកល, ជាហត្ថលេខាចាំបាច់សម្រាប់ជីវិត - Smile is Universal Identity, an Absolute Signature of Life»។
បេសកកម្មនេះមិនត្រឹមតែផ្តល់ការព្យាបាល វះកាត់ផ្តល់នូវស្នាមញញឹម ក្តីសង្ឃឹម និងទំនុកចិត្តថ្មីដល់អ្នកជំងឺ ប៉ុណ្ណោះទេ ព្រមទាំងរួមចំណែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ជាមួយក្រុមអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗផងដែរ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមរបស់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិន តំណាងអង្គការស្នាមញញឹមកម្ពុជា តំណាងអង្គការ Future Smile China ព្រមទាំងក្រុមគ្រូពេទ្យជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image