Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំរបស់ក្រុមការងារដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" (CPA Guidelines)។

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធាន បានដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ក្រុមការងារដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" (CPA Guidelines)។

អង្គប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល និងបានផ្តោតសំខាន់លើការពិភាក្សាយ៉ាងលម្អិត ស្តីពីការធ្វើបច្ចុប្បន្នភាពលើផ្នែកផ្សេងៗ នៃសេចក្តីណែនាំដែលរួមមាន៖ ផ្នែកសុខភាពផ្លូវចិត្ត ការងារបញ្ជូនជំងឺ និងរថយន្តគិលានសង្រោះ ប្រព័ន្ធព័ត៌មានសុខាភិបាល ការងារអប់រំសុខភាព សេវាដំណាក់កាលចុងក្រោយ ការគណនាពីចំនួនបុគ្គលិកតាមមន្ទីរពេទ្យបង្អែក និងការងារនៅសល់ ដើម្បីបញ្ចប់ការងារកែលម្អសេចក្តីណែនាំ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារគ្រោងនឹងបញ្ចប់ការងារកែលម្អសេចក្តីណែនាំនេះ បានចប់មុនដំណាច់ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

អង្គប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA Guidelines  សរុបចំនួន ៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5

រូបភាព Gallery
1 / 1
Gallery image