Cambodia
ព័ត៌មានលំអិត

Image
វគ្គលំហាត់អនុវត្ត ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល ដំណាក់កាលទី១ ជូនមន្រ្តីនាយកឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចំពោះកិច្ចអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល (ក្នុងក្របខណ្ឌឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងសេវាសុខាភិបាលឯកជន) បានដឹកនាំវគ្គលំហាត់អនុវត្ត ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល ដំណាក់កាលទី១ ជូនមន្រ្តីនាយកឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

វគ្គលំហាត់អនុវត្តនេះ មានគោលបំណងបង្កើនការយល់ដឹងពីរំហូរ នៃការស្នើសុំ ការពិនិត្យ និងអនុម័តឯកសារ ជាជំហានៗ នៃការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ក៏ដូចជាប្រមូលធាតុចូល និងព័ត៌មានត្រឡប់បន្ថែមទៅលើប្រព័ន្ធ មុនការដាក់ឱ្យធុរជនប្រើប្រាស់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលខាងមុខនេះ។

វគ្គនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្រ្តីច្រកចេញចូលតែមួយ ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៃនាយកដ្ឋានសុខាភិបាលឌីជីថល និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដែលទទួលបន្ទុកគាំទ្រ និងអនុវត្តប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល រួមទាំងមន្រ្តីបច្ចេកទេសមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40

រូបភាព Gallery
1 / 1
Gallery image