Cambodia
ព័ត៌មានលំអិត

Image
អបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ (World Patient Safety Day 2026) ក្រោមប្រធានបទ៖ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង”។

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក​ បានរៀបចំប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ (World Patient Safety Day 2026) ក្រោមប្រធានបទ៖ “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង” ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ទិវានេះរៀបចំឡើងក្នុងគោលបំណង៖ ១)ដើម្បីអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២)លើកកម្ពស់ការយល់ដឹង តាមរយៈការបញ្ជ្រាបចំណេះដឹងអំពីស្តង់ដាសុវត្ថិភាពអ្នកជំងឺ ដល់មន្រ្តីសុខាភិបាលទាំងអស់ ៣)ជំរុញការអនុវត្តវិធានការបង្ការកំហុសឆ្គងក្នុងការប្រើប្រាស់ថ្នាំ ការវះកាត់ និងការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ ៤)លើកកម្ពស់ការចូលរួមរបស់អ្នកជំងឺ និងគ្រួសារ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការថែទាំសុខភាពរបស់ពួកគេ។

នាឱកាសបើក​កម្មវិធី លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះសម្រាប់មន្ត្រី នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួមទាំងមន្ទីរពេទ្យសម្ព័ន្ធមេត្រីមកពីខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយលើកឡើងថា ការថែទាំប្រកបដោយសុវត្ថិភាព កើតចេញពីគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ដែលអនុវត្តបានត្រឹមត្រូវ និងមានគុណភាព។ ការប្រុងប្រយ័ត្នខ្ពស់ គឺជាក្រមសីលធម៌វិជ្ជាជីវៈ ការទំនាក់ទំនងខ្ពស់ជាមួយក្រុមការងារ រួមទាំង អាជ្ញាធរ ភូមិ-ឃុំ ក្នុងការជួយគាំទ្រសុខភាពស្ត្រី និងទារក ស្របតាមអត្ថន័យនៃពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត”។ ការពង្រឹងគុណភាពសេវាសុខាភិបាល ការទំនាក់ទំនង ការធ្វើការងារជាក្រុម និងការតាមដានមរណភាពមាតា និងទារក តាមរយៈការពិនិត្យ MPDSR គឺជាឧបករណ៍រកឱ្យឃើញកន្លែងចន្លោះប្រហោង ធ្វើផែនការឆ្លើយតប និងអនុវត្តកែលម្អទាន់ពេលវេលា។ យុទ្ធសាស្ត្រគន្លឹះចំនួន៤ ដើម្បីកែលម្អ គុណភាពសេវារួមមាន៖
១)ពង្រឹកការអនុវត្ត Color Coding ជាឧបករណ៍វាយតម្លៃស្ថានភាពស្ត្រីផ្ទៃពោះ និងប្រព័ន្ធបញ្ជូនជៀសវាងភាពយឺតយ៉ាវ។
២)ប្រែក្លាយប្រព័ន្ធ MPDSR ជាឧបករណ៍វាយតម្លៃដោយមានតម្លាលភាព អនុវត្តការកែប្រែនិងទទួលខុសត្រូវ។
៣)បង្កើនការចូលរួម កសាងទំនុកចិត្ត ដើម្បីឱ្យស្ត្រី និងគ្រួសារមកទទួលការថែទាំផ្ទៃពោះ
ទៀងទាត់ សំឡេងរបស់អ្នកជំងឺពិតជាមានតម្លៃសម្រាប់កែទម្លាប់ និងការគោរពសិទ្ធិ។
៤)ធានាការត្រៀមលក្ខណៈរួចជាស្រេច បរិក្ខារ ឱសថ ពិធីសារជាតិ និងប្រព័ន្ធបញ្ជូន។

លោកជំទាវសាស្ត្រាចារ្យក៏បានផ្តោតលើ Light Assessment Tool (L.A.T.) គឺឧបករណ៍វាយតម្លៃនៅ មូលដ្ឋានសុខាភិបាល ធនធានមនុស្ស ឧបករណ៍ ឱសថ បរិក្ខារ និងដឹងពីតម្រូវការទាន់ពេល។

សូមបញ្ជាក់ជូនថា ទិវានេះមានការអញ្ជើញចូលរួមពី គណៈកម្មការមន្ទីរពេទ្យ លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ប្រធាន/អនុប្រធាន ការិយាល័យបច្ចេកទេស ការិយាល័យរដ្ឋបាល និងបុគ្គលិក​ និងការិយាល័យហិរញ្ញវត្ថុ ប្រធាន អនុប្រធាន និងបុគ្គលិកផ្នែកព្យាបាល ប្រធានផ្នែកថែទាំ និងបុគ្គលិកផ្នែកថែទាំ បុគ្គលិកពាក់ព័ន្ធ អ្នកជំងឺ អ្នកកំដរអ្នកជំងឺ សរុបអ្នកចូលរួមផ្ទាល់ចំនួន ១០៨នាក់ និង
តាមប្រព័ន្ធនិម្មិត ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង សរុបចំនួន ៣១៤រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image