Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រង ហានភ័យគ្រោះមហន្តរាយសម្រាប់សុខភាព ឆ្នាំ២០២៦-២០៣០។

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ មេគង្គវីយូ ថោវើ រាជធានីភ្នំពេញ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីលើកកម្ពស់សិទ្ធ និងសុខភាពបន្តពូជសុខភាពផ្លូវភេទនៅកម្ពុជាបានអញ្ញើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានីភ័យគ្រោះមហន្តរាយសម្រាប់សុខភាពឆ្នាំ២០២៦-២០៣០។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១)ចែករំលែកការរកឃើញលើសំណុំសេវាសុខភាពអប្បបរមាដំបូង (MISP) ជាសកល និងនៅមូលដ្ឋានសុខាភិបាលចំនួនបីខេត្ត គឺខេត្តព្រះវិហារ សៀមរាប និងឧត្តមានជ័យ ក្នុងឆ្នាំ២០២៦។
២)ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់ផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយសម្រាប់សុខភាព ឆ្នាំ២០២៦-២០៣០ កាន់តែមានលក្ខណៈល្អប្រសើរ និងអាចជួយ សង្រ្គោះប្រជាជនរងគ្រោះដោយសារគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវទស្សនៈទានចំនួន ៥ចំណុច ដើម្បីយកទៅពិចារណាក្នុងការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្ត្រនេះដូចខាងក្រោម៖ 

១-បង្កើនសមត្ថភាពស្ថាប័ន និងគាំទ្រដល់សហគមន៍ ក្នុងការវាយតម្លៃហានិភ័យ ដើម្បី កំណត់ហានិភ័យ និងភាពងាយរងគ្រោះ ផែនការត្រៀមឆ្លើយតបនឹងគ្រោះអាសន្នសុខភាព និងការអនុវត្តផែនការស្តារឡើងវិញក្រោយព្រឹត្តការណ៍គ្រោះមហន្តរាយដោយមានការចូលរួមពីស្ថាប័ន អង្គភាពអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ
២-ពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលបុគ្គលិករបស់មណ្ឌលសុខភាព ដើម្បីផ្តល់សេវាថែទាំ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ពេលមានគ្រោះមហន្តរាយ
៣-កសាង និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ឱ្យមានភាពធន់ពីផលប៉ះពាល់ពីគ្រោះអាសន្ន និងគ្រោះមហន្តរាយ
៤-ពង្រឹងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការ រៀបចំផែនការត្រៀម និងការឆ្លើយតបពហុវិស័យ ដែលមានក្ខណៈសម្របសម្រួលចំពោះការគម្រាមកំហែងសុខភាពសាធារធាណៈ និងគ្រោះអាសន្នសុខភាព។
៥-ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលគ្រប់លំដាប់តាមដាន និងចាត់ចែងបុគ្គលិកឱ្យបានគ្រប់គ្រាន់ក្នុងការផ្តល់សេវាទាំងនៅមណ្ឌល និងការផ្តល់សេវនៅសហគមន៍។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព សហការជាមួយអង្គការមូលនិធិសហប្រជជាតិសម្រាប់ប្រជាជន (UNFPA) ដោយមានការចូលរួមពីគណៈ កម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ (NCDM) នាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ ក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តចំនួន៥ និងអង្គការ សុខភាពពិភពលោក សរុបចំនួន ៥១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image