Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវស្តីពី ថ្លៃបារី ការបិទតែម និងសារព្រមានសុខភាពលើកញ្ចប់បារី ឆ្នាំ២០២៦ របស់រាជបណ្ឌិតសភាកម្ពុជា។

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាសមាជិកគ.ជ.ប.ផ.ក. បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ស្តីពី ថ្លៃបារី ការបិទតែម និងសារព្រមានសុខភាព លើកញ្ចប់បារី ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយជូនគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) នូវការរកឃើញទិន្នន័យមួយចំនួនពាក់ព័ន្ធនឹងបារីក្លែងក្លាយ និងបារីមិនបានបង់ពន្ធត្រឹមត្រូវ ដែលបណ្តាលឱ្យមានហានិភ័យខ្ពស់សម្រាប់សុខភាព និងសុវត្ថិភាពសង្គម ដែលបានសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា។

សមាសភាពចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគ.ជ.ប.ផ.ក. ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានគ.ជ.ប.ផ.ក. រាជមណ្ឌិតសភាកម្ពុជា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ផងងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image