Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំតម្រង់ទិស ស្តីពីការអនុវត្តគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ។

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ធ ទី២២ ខែកញ្ញា  ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ (Meeting on  Project Steering Committte ( PSC) of Cross-Border Livestock Health and Value Chains Improvement Project) នៅសណ្ឋាគារ Sun & Moon Riverside ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
 
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើ៖ (១)ការពិនិត្យមើល និងពិភាក្សាលើវឌ្ឍនភាពការងាររបស់គម្រោង រាប់ទាំងការងារបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងអនុគម្រោងនីមួយៗ នៅបណ្តាខេត្ត ជាគោលដៅផងដែរ និង(២)កំណត់រកបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ព្រមទាំងប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងសុខភាពសត្វឆ្លងដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ឱ្យទទួលបានលទ្ធផលតាមផែនការ និងទិសដៅដែលបានកំណត់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក PSC លោក លោកស្រី តំណាងធនាគារ ADB និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការនៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ភាគីដៃគូ និងអ្នកពាក់ព័ន្ធផងដែរ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image