Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំកំពូល ស្តីពីការរៀបចំការបង្ការ ទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (High-level meeting on Pandemic Prevention, Preparedness and Response) នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦

ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក៖ ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីការបង្ការ ការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល ដែលជាកិច្ចប្រជុំអម នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៨១ (UNGA 81) ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

កិច្ចប្រជុំកំពូល ស្តីពីការបង្ការ ការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (PPPR) ក្រោមប្រធានបទ៖ «ការជំរុញវិធីសាស្ត្រពហុវិស័យ និងអន្តរជំនាន់ ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជំងឺរាតត្បាតសកល និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ តាមរយៈគោលការណ៍សមធម៌ និងសាមគ្គីភាព»។

ពិធីបើកកិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម Khalilur Rahman, President of the General Assembly, ឯកឧត្តម Amar Bendjama, President of the Economic and Social Council, លោកជំទាវ Amina Mohammed, Deputy Secretary-General of the United Nations, ឯកឧត្តមវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO), និងលោកជំទាវ Helen Clark, co-chair of the Independent Panel for Pandemic Prevention, Preparedness and Response (IPPR) ព្រមទាំងក៏មានការចូលរួមប្រមូលផ្តុំរដ្ឋសមាជិក និងអ្នកសង្កេតការណ៍ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន។

ក្នុងនេះដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ បានអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទ៖ ការបង្ការ ទប់ស្កាត់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (Pandemic Preparedness and Response) ដែលជំងឺរាតត្បាតសកល និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ មិនអាចត្រូវបានបង្ការ ទប់ស្កាត់ និងគ្រប់គ្រងដោយប្រទេសតែមួយបានឡើយ។

បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចនូវជំងឺកូវីដ-១៩ និងគ្រោះអាសន្នផ្នែកសាធារណៈផ្សេងៗ បានផ្តល់មេរៀនសំខាន់ៗចំនួនបី រួមមាន៖ ១)ការត្រៀមលក្ខណៈត្រូវតែបានពង្រឹងឱ្យបានរឹងមាំ មុនពេលមានវិបត្តិការកើតឡើង។ ២) អភិក្រមរដ្ឋាភិបាលទាំងមូល អភិក្រមសង្គម និងការសម្របសម្រួលរវាងជំនាន់ និងជំនាន់ ត្រូវតែមានលក្ខណៈសហប្រតិបត្តិការ និងបានធ្វើតេស្តសាកល្បងជាប្រចាំ និងមានគណនេយ្យភាព។ ៣) ការជឿទុកចិត្ត តម្លាភាព សមធម៌ និងសាមគ្គីភាព គឺជាការសំខាន់សម្រាប់ធ្វើសកម្មភាព។

កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយរដ្ឋជាសមាជិក អង្គការសុខភាពពិភពលោក សហគមន៍ អង្គការសង្គមស៊ីវិល និងអង្គការដៃគូ ដើម្បីប្តេជ្ញាចិត្តជាសកល ទៅជាការត្រៀមលក្ខណៈជាតិដែលអាចកំណត់បាន។ នៅពេលប្រទេសទាំងអស់ បានត្រៀមលក្ខណៈល្អរួចជាស្រេច ប្រទេសទាំងនោះ នឹងប្រកបដោយសុវត្ថិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image