Cambodia
ព័ត៌មានលំអិត

Image
វគ្គលំហាត់អនុវត្ត ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល។

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកសេវាសុខាភិបាលឯកជន បានដឹកនាំវគ្គលំហាត់អនុវត្ត ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល ដំណាក់កាលទី១ ជូនមន្រ្តីនាយកដ្ឋានសេវាសុខភាព ដើមី្បយល់ដឹងពីរំហូរនៃការស្នើសុំ ការពិនិត្យ និងអនុម័តឯកសារ ជាជំហានៗ នៃការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ក៏ដូចជាប្រមូលធាតុចូល និងព័ត៌មានត្រឡប់បន្ថែមទៅលើប្រព័ន្ធ មុនការដាក់ឱ្យធុរជនប្រើប្រាស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលខាងមុខនេះ។

វគ្គលំហាត់អនុវត្តនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្រ្តីច្រកចេញចូលតែមួយ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃនាយកដ្ឋានសុខាភិបាលឌីជីថល និងនាយកដ្ឋានសេវាសុខភាព ដែលទទួលបន្ទុកគាំទ្រ និងអនុវត្តប្រព័ន្ធសេវាសាធារណៈឌីជីថលក្រសួងសុខាភិបាល រួមទាំងមន្រ្តីបច្ចេកទេសគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image