ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តបាត់ដំបង៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន ក្រុមកាងារគ្រោះមហន្តរាយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់៖
១)មណ្ឌលសុខភាពព្រែកហ្លួង៖
ទឹកជំនន់បានលិចចូលក្នុងបរិវេណមណ្ឌល សុខភាព និងតាមបន្ទប់ផ្តល់សេវាទាំងអស់ បានធ្វើឱ្យមណ្ឌលមិនអាចបើកដំណើរការផ្តល់សេវាជូនប្រជាជនបានទេ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានណែនាំក្រុមការងារមណ្ឌលសុខភាព ជម្លៀស និងរើសំភារៈ បរិក្ខារពេទ្យ ឧបករណ៍ផ្សេងៗចេញឱ្យបានទាន់ពេលវេលាដើម្បីចៀសវាងការខូចខាត ដោយសារការលិចត្រាំក្នុងទឹក និងសូមបន្តការតាមដានពីស្ថានភាពទឹកជំនន់ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
២)មន្ទីពេទ្យបង្អែក ឯកភ្នំ៖
ទឹកបានលិចចូលជុំវិញបរិវេណមន្ទីរពេទ្យតែមិនទាន់ប៉ះពាល់ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋទេ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានស្នើរឱ្យមន្ទីរពេទ្យ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមជន្លៀសអ្នកជំងឺទៅអគារដែលបានរៀបចំទុក ក្នុងករណីទឹកជំនន់បានលិចចូលទៅក្នុងមន្ទីរពេទ្យ ជាពិសេសសំភារៈ និងឧបករណ៍ផ្សេងៗ រួមទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ។