ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភំ្នពេញ៖ ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីបេីក វេទិកាវេចខ្ចប់ និង ពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ "Packaging, Tha last mile to the market" រៀបចំដោយ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។
គោលបំណង លេីកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រ ផែនការវេចខ្ចប់ក្នុងការ លេីកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាកយីហោ ជំរុញការវេចខ្ចប់ ប្រកបដោយចីរភាព និងពង្រីកលទ្ធភាព ចូលទៅកាន់ទីផ្សារ របស់សហគ្រាសធុន មីក្រូ តូច និង មធ្យមកម្ពុជា ហេីយក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការបង្ហាញបច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ ព្រមទាំងតភ្ជាប់ធុរកិច្ចរវាង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សហគ្រាស អ្នកផលិត និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងដំណោះស្រាយវេចខ្ចប់ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងភាគី ពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។
ពិធីនេះ ក៏មានមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងពីអន្តរក្រសួង ស្ថាប័ន វាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ តំណាងក្រុមហ៊ុនពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាច្រេីនរូបផងដែរ។