Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ត ស្ដីពីការត្រួតពិនិត្យផលិតផល​ថ្នាំជក់ ២០២៧-២០៣១។

ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផល​ថ្នាំជក់ បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ត ស្ដីពីការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ២០២៧-២០៣១ ​ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ រយៈពេលមួយថ្ងៃពេញ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងកែសម្រួលសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០២៧–២០៣១ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ព្រមទាំងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួមពី លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព និងមន្ត្រីបច្ចេកទេស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សរុបចំនួន ៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image