Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី «ការព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន» ដល់គ្រូពេទ្យ និងគិលានុបដ្ឋាក បម្រើសេវានៅមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន សម្រាប់ថែទាំសុខភាពបឋម» ដោយមានការអញ្ជើញចូលរួមពី ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងប្រធានអង្គការ (KOFIH) ប្រចាំកម្ពុជា ព្រមទាំងគ្រូពេទ្យ និងគិលានុបដ្ឋាក ៦ រូប បម្រើសេវានៅមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសដល់គ្រូពេទ្យ និងគិលានុបដ្ឋាក លើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការធ្វើអន្តរាគមន៍ ព្យាបាលជំងឺផ្លូវចិត្តចម្បងៗ នៅតាមគ្រឹះស្ថានសេវាសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាង និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការផ្តល់សេវាគាំទ្រចិត្ត សង្គមប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសការពង្រីកលទ្ធភាពទទួលបានសេវានៅកម្រិតថែទាំសុខភាពបឋមក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងការពង្រីកសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងថ្លែងអំណរគុណចំពោះ KOFIH ប្រចាំកម្ពុជា ដែលបានគាំទ្រថវិកាដល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image