Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

គណៈប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់មន្ទីពេទ្យ និងការកើនឡើងនៃអ្នកមកទទួលសេវា ជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ និងសម្ភព ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន៖
១.បន្តពន្លឿនការផ្តល់សេវា ឱ្យកាន់តែរហ័ស និងមានគុណភាពខ្ពស់ 
២.ពង្រឹងក្រមសីលធម៌ រួសរាយរាក់ទាក់ និងផ្តល់ភាពកក់ក្តៅជូនអ្នកជំងឺ 
៣.យកចិត្តទុកដាក់លើអនាម័យ និងការទប់ស្កាត់ការចម្លងរោគ ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ធ្ងន់ធ្ងរ និងផ្នែកវះកាត់។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ចំពោះការខិតខំបំពេញភារកិច្ចកន្លងមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image