Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការទី៧ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្សព្វផ្សាយការត្រៀមលក្ខណៈ របស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលក្ខណៈអន្តរជាតិ និងប្រវត្តិសាស្ត្រ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានធ្វើបទបង្ហាញជូនអង្គទូត និង​មន្ត្រីពាក់ព័ន្ធ អំពីនីតិវិធីដែលកម្ពុជាបានរៀបចំសម្រាប់ការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យជំងឺឆ្លងនៅច្រកចូលប្រទេស ជាពិសេសសម្រាប់អ្នកដំណើរមកពីតំបន់ដែលមានហានិភ័យជំងឺអេបូឡា។

បទបង្ហាញបានផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធ តាមដាន និងឃ្លាំមើលជំងឺ ការរកឃើញករណីសង្ស័យឱ្យបានឆាប់រហ័ស ការរាយការណ៍ និងការឆ្លើយតបជាបន្ទាន់ ការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ (IPC) ព្រមទាំងការរៀបចំសមត្ថភាព និងធនធានចាំបាច់សម្រាប់ការគ្រប់គ្រងករណីជំងឺឆ្លង។

ក្រសួង​សុខាភិបាល​ បានបញ្ជាក់អំពីសារៈសំខាន់នៃ កិច្ចសហការអន្តរជាតិ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការត្រៀមលក្ខណៈ បង្ការ ការរកឃើញ និងឆ្លើយតបចំពោះជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រសួងសុខាភិបាលនឹងបន្តពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ក្នុងការត្រៀមលក្ខណៈ និងឆ្លើយតបចំពោះជំងឺឆ្លង និងហានិភ័យសុខភាពសាធារណៈ ស្របតាមគោលការណ៍បច្ចេកទេស និងបទដ្ឋានសុខាភិបាលអន្តរជាតិ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងចូលរួមធានាសន្តិសុខសុខភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image