Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្ដីពីសម្ព័ន្ធភាពកម្ពុជា សម្រាប់សកម្មភាពផ្លាស់ប្ដូរលើអាកាសធាតុ និងសុខភាព Alliance for Transformative Action on Climate and Health (ATACH) ការគាំទ្រអាទិភាពផ្នែកអាកាសធាតុ និងសុខភាពរបស់កម្ពុជា និងការរៀបចំផែនការចូលរួម។

ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ញើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ស្ដីពីសម្ព័ន្ធភាពកម្ពុជា សម្រាប់សកម្មភាពផ្លាស់ប្ដូរលើអាកាសធាតុ និងសុខភាព ការគាំទ្រអាទិភាពផ្នែកអាកាសធាតុ និងសុខភាពរបស់កម្ពុជា និងការរៀបចំផែនការចូលរួម។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ គាំទ្រកម្ពុជានៅក្នុងការកំណត់សកម្មភាពអាកាសធាតុ និងសុខភាពជាអាទិភាព ព្រមទាំងការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងភាពជាដៃគូដែលចាំបាច់សម្រាប់ការជំរុញសកម្មភាពទាំងនេះតាមរយៈ ATACH នៅក្នុងរយៈពេល ២-៥ឆ្នាំខាងមុខ ដើម្បីជាទិសដៅ និងធាតុចូលបន្ថែម សម្រាប់អង្គសិក្ខារសាលាយកទៅពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច ដូចខាងក្រោម៖
១.ពង្រឹងការដឹកនាំ ភាពជាម្ចាស់ និងការសម្របសម្រួលអន្តរវិស័យ
២.ផ្លាស់ប្តូរពីការប្តេជ្ញាចិត្ត ទៅជាការអនុវត្តជាក់ស្តែង និងការកៀរគរហិរញ្ញប្បទានអាកាសធាតុ
៣.ពន្លឿនការកសាងមូលដ្ឋានសុខាភិបាលធន់នឹងអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន
៤.ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកាបូនទាប និងនិរន្តរភាពបរិស្ថាន
៥.ការកសាងសមត្ថភាពកម្លាំងការងារសុខាភិបាល និងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ។

សិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព សហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដោយមានការចូលរួមពី តំណាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ក្រសួងបរិស្ថាន តំណាង ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ តំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image