Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីផ្ទៀងផ្ទាត់របាយការណ៍វាយតម្លៃភាពងាយរងគ្រោះ និងការបន្ស៊ាំនឹងអាកាសធាតុសម្រាប់សុខភាពសារធារណៈ។

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីផ្ទៀងផ្ទាត់របាយការណ៍វាយតម្លៃភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់សុខភាព។

សិក្ខាសាលាមានគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់ប្រមូលធាតុចូល ក្នុងការពិនិត្យផ្ទៀងផ្ទាត់ លើរបាយការណ៍វាយតម្លៃភាពងាយរងគ្រោះ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសុខភាពនៅកម្ពុជា ឱ្យកាន់តែមានភាពសុក្រិត និងមានការឯកភាពគ្នា។

ក្នុងឱកាសនៃពីធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ឱ្យសមាជិក សមាជិកាចូលរួមពិភាក្សានូវចំណុចសំខាន់ចំនួនបួន៖
១-តើការវាយតម្លៃនេះមានភាពត្រឹមត្រូវ និងឆ្លុះបញ្ជាំងគ្រប់គ្រាន់ពីបរិបទនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ចំពោះសុខភាពនៅកម្ពុជាឬទេ?
២-តើមានបញ្ហាឬក្រុមប្រជាជនងាយរងគ្រោះសំខាន់ៗអ្វីខ្លះ ដែលមិនទាន់បានបញ្ចូល?
៣-តើមានភស្តុតាងឬចំណេះដឹងមូលដ្ឋានបន្ថែមអ្វីខ្លះ ដែលគួរត្រូវបានបញ្ចូល?
៤-តើការផ្តល់អនុសាសន៍អំពីយុទ្ធសាស្រ្តបន្ស៊ាំគ្រប់គ្រាន់ឬនៅ? មានចំណុចអ្វីខ្លះដែលយើងត្រូវដាក់បន្ថែមទៀតឬទេ?

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្គី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម កាកបាទក្រហមកម្ពុជា និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ចំនួន៥ និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការសុខភាពពិភពលោក(WHO), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិJFPR, JICA, IOM សរុបចំនួន ៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image